ចែករំលែក

កាលពីពេលថ្មីៗនេះរឿងអាថ៌កំបាំងគួរឲ្យអស់សំណើចមួយរបស់ពួកតារាសិចមួយចំនួនតូច ដែលមនុស្សធម្មតាមិនអាចនឹស្មានដល់ បានបែកធ្លាយចេញពីមាត់តារាសិចស្រីវ័យ ២៧ឆ្នាំ សុំមិនបង្ហាញឈ្មោះម្នាក់ នៅក្នុងកិច្ចសម្ភាសរបស់គេហៈទំព័រ Daily Mail Online ។

នៅក្នុងកិច្ចសម្ភាសនោះ នាងបានត្អូញត្អែថា នាងបានរួមភេទជាមួយតារាសិចប្រុស មិនក្រោម ៥០នាក់ទេ ក្នុងរយៈពេលបុន្មានខែចុងក្រោយនេះ ហើយនាងក៏មានការព្រួយបារម្មណ៍ខ្លាំងណាស់ដែរចំពោះបញ្ហាឆ្លងជំងឺផ្សេងៗ ជាពិសេសគឺជំងឺអេដស៍ ។

ជាមួគ្នានេាះដែរ តារាសិចវ័យក្មេងរូបនេះ បានបង្ហើបរឿងមួយដែលស្តាប់ទៅដូចជាហួសចិត្តបន្តិច ដោយនាងបានថ្លែងថា «បើសិនជានាងមានសំណាង បានរួមភេទជាមួយកំពូលតារាហូលីវូដ រូបណាម្នាក់នោះ ប្រហែលជានាងលែងមានការព្រួយបារម្មណ៍ចំពោះរឿងមេរោគអេដស៍នេះទៀតហើយ » ។

សម្តីប៉ុន្មានម៉ាត់ ចេញពីមាត់តារាសិចស្រីម្នាក់នេះ បានធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំង ក៏ដូចជាមានការងឿងឆ្ងល់ពីសំណាក់អ្នកដែលអង្គុយជំវិញខ្លួននាង នៅក្នុងវេទិការសម្ភាសន៍នោះ ។ តារាសិចស្រីដដែលបានបន្តទៀតថា មានរឿងអាថ៌កំបាំងមួយ ដែលនាងធ្លាប់បានជួបជាក់ស្តែងកាលពីប៉ុន្មានឆ្នាំមុន ដោយមានតារាសិចស្រីផ្ទុកមេរោគអេដស៍ ៤នាក់ បានណាត់ជួបលួចលាក់ជាមួយកំពូលតារាហូលីវូដម្នាក់ ដើម្បីសុំរួមភេទជាមួយតារាហូលីហ្វូតរូបនោះ បន្ទាប់ពីបានរួមភេទរួចហើយ មួយរយៈពេលធំក្រោយមក ក៏ស្រាប់តែបាត់ស្រមោលតារាសិចស្រី ៤នាក់នោះចេញពីពិភពភាពយន្តសិចតែម្តង ដោយមានដំណឹងលេចឮថា ពួកគេបានជាសះស្បើយពីចំងឺអេដស៍ហើយ ។

នាងបានបន្តថា នេះហើយជាហេតុផលមួយ ដែលធ្វើឲ្យតារាសិចដូចរូបនាងមួយចំនួនតូច មានជំនឿរហូតដល់សព្វថ្ងៃនេះថា បើសិនជាបានរួមភេទជាមួយកំពូលតារាហូលីវូដណាម្នាក់ គឺអាចជាសះស្បើយពីជំងឺអេដស៍ ។

តារាសិចស្រីមិនបង្ហាញអត្តសញ្ញាណខាងលើ បានបន្ថែមទៀតថា សព្វថ្ងៃនេះមានតារាសិចស្រីមួយចំនួនបានរៀបចំពេលវេលាសម្រាប់ការរួមរ័កជាមួយតារាហូលីវូដយ៉ាងទៀងទាត់ ដើម្បីប្រឆាំងជាមួយនឹងការឆ្លងនូវជំងឺអេដស៍ ។

គួបញ្ជាក់ដែរថា នេះគ្រាន់តែជាការយល់ឃើញរបស់ក្រុមតារាសិចស្រីៗមួយចំនួនតូចតែប៉ុណ្ណោះ ហើយជាក់ស្តែងយ៉ាងណានោះ គឺមិនទាន់មានការបកស្រាយបំភ្លឺពីសំណាក់ក្រុមគ្រូពេទ្យជំនេញនៅឡើយទេ ៕ យុទ្ធ KBN

ចែករំលែក