ចែករំលែក

កាលពីពេលថ្មីៗនេះអតីតតារាសិចដ៏ល្បីល្បាញរបស់ ហុងកុង ក្នុងកំឡុងឆ្នាំ ១៩៨០ ដល់ ១៩៩០ អ្នកស្រី អេមី យីព បានផ្តល់បទសម្ភាសន៍ទៅកាន់សារពត៌មានក្នុងស្រុកមួយថា នាង នឹងត្រឡប់មកកាន់ការងារជាតារាសិចវិញ បើសិនជានៅតែមានអ្នកគាំទ្រ ។ អ្នកស្រី អេមី យីព គឺជាតារាសិចស្រីម្នាក់ដែលមានការគាំទ្រខ្លាំង ទូទាំងប្រទេសចិន ក៏ដូចជាទូទាំងពិភពលោកផងដែរ ដែលអាចនិយាយបានថាអ្នកស្រីគឺជានិមិត្តរូប នៃតារាសិចគ្រប់គ្នានាសម័យនោះ ។

អ្នកស្រីបានលាលែងពីការងារជាតារាសិចនេះ បន្ទាប់ពីបានថតបញ្ជាប់រឿងចុងក្រោយរបស់ខ្លួន ដែលមានចំណងជើងថា «Underground Judgement» ដោយក្នុងហេតុផលទៅរួមរស់ជាមួយមិត្តប្រុស ដែលជាវេជ្ជបណ្ឌិតសម្បូរទ្រព្យម្នាក់ នៅក្នុងទីក្រុង ហុងកុង ហើយបើគិតមកទល់ពេលនេះ ការរស់នៅដោយគ្មានអាពាហ៍ពិពាហ៍រវាងអ្នកស្រី និងមិត្តប្រុសម្នាក់នោះ គឺមានរយៈពេល ២៤ឆ្នាំហើយ ប៉ុន្តែចំណងស្នេហារបស់ពួកគេទាំងពីរនាក់ គឺនៅតែមានភាពល្អប្រសើរ​ដដែល ។

ទោះបីជាក្នុងពេលបច្ចុប្បន្ននេះ អ្នកស្រី អេមី យីព មានវ័យ ៥០ឆ្នាំហើយយ៉ាងណាក្តី ប៉ុន្តែចំពោះរូបសម្បត្តិរបស់អ្នកស្រី នៅតែមានការចាប់អារម្មណ៍ ពីសំណាក់ផលិតករសិចជាច្រើន នៅក្នុងប្រទេស និងក្រៅប្រទេស ហើយទាក់ទងនឹងរឿននេះដែរ អ្នកស្រីបានបង្ហើបថា នឹងត្រឡប់ចូលក្នុងវិស័យភាពយន្តសិចវិញ បើសិនជានៅតែមានការគាំទ្រ ៕ យុទ្ធ KBN

ចែករំលែក