ចែករំលែក

វីដេអូឃ្លីបមួយ បានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយបានចុះផ្សាយ ក្នុងសារព័ត៌មានចិន សៀវហៃផូស ករណីប្តីប្រពន្ធ១គូរ បានឈ្លោះប្រកែកគ្នា រហូតធ្វើឲ្យប្រពន្ធ សុំមើលទូរស័ព្ទរបស់ប្តី តែប្តីមិនព្រមឲ្យមើលនោះឡើយ ។

ដោយហេតុនេះហើយ ទើបធ្វើឲ្យប្រពន្ធវ័យក្មេង ក្តៅចិត្តយ៉ាងខ្លាំង ព្រោះនាងបាននិយាយថា បើបងស្មោះត្រង់និងអូនមែន ម៉េចមិនឲ្យទូរស័ព្ទមកអូនមើល? មិនត្រឹមតែប៉ុណ្ណោះ នាងក៏បានស្រែកជេរប្តី យ៉ាងខ្លាំងនៅមុខមហាជនជាច្រើនផងដែរ ។

នារីជាប្រពន្ធ បានគំរាមលោតចុះទៅក្នុងទឹក ដើម្បីសម្លាប់ខ្លួន តែទោះជាយ៉ាងណា ប៉ូលិស និងអាជ្ញាធរ ត្រៀមទូកជាស្រេច ដើម្បីជួយនាងនៅខាងក្រោមស្ពាន ។ ក្រោយមកបន្តិច ឆ្លៀតពេលដែលស្ត្រីជាប្រពន្ធ វ័យក្មេងឈរភ្លេចខ្លួន ក៏ត្រូវបានប្តីរត់ទៅចាប់ឱប លើកនាងផុតពីដី ហើយបីនាងយកទៅដាក់ក្នុងឡានប៉ូលិស ស្របពេលដែលប្រពន្ធឆ្នាស់រូបនោះ ស្រែកជេរផង យំផង ផ្អើលមនុស្សកាន់តែច្រើនឡើងៗ ៕

ចែករំលែក