ចែករំលែក

បរទេស៖ វិញ្ញាណ ព្រាយ បិសាច នៅតែជាចំណុចអាថ៌កំបាំងមួយ រហូតដល់បច្ចុប្បន្ន ហើយក្នុងនោះសូម្បីប្រទេសមានវិទ្យសាស្ត្រទំនើបជឿនលឿន ដូចជាសហរដ្ឋអាមេរិកក្ដី ក៏នៅតែមិនអាចបោះបង់ជំនឿនេះបានដែរ ។

ជាក់ស្ដែង ដូចជាកាលពីពេលថ្មីនេះ សាលារៀនមួយកន្លែងឈ្មោះ Deerpark ក្នុងទីក្រុង Cork ប្រទេសអៀរឡង់ ត្រូវបានគេជឿថា មានវិញាណខ្មោចកំពុងរស់នៅ នេះបើយោងតាមសកម្មភាពដែលចាប់បានក្នុងកាមេរ៉ាសុវត្ថិភាព ។

នៅក្នុងវីដេអូឃ្លីប បានបង្ហាញឱ្យឃើញថា នៅក្នុងបន្ទប់មួយ នៃអាគារសាលារៀន ហាក់ដូចជាមានអ្វីមកអុកឡុក ដោយបានបើកទ្វារចេញចូល និងរើកកាយសម្ភារៈ ឯកសារមួយចំនួន ខណៈដែលគ្មានឃើញអ្វីសោះ ហើយយោងតាមសកម្មភាពនេះ ធ្វើឱ្យមនុស្សជាច្រើនជឿថា នៅក្នុងសាលា Deerpark មានវិញា្ញណខ្មោច ។

លោក Kevin Barry នាយកសាលាខាងលើនេះ បាននិយាយឱ្យដឹងថា លោកគ្មានអ្វីសម្រាប់បកស្រាយឡើយ ចំពោះសកម្មភាពដែលថតបាននៅក្នុងកាមេរ៉ាសុវត្ថិភាព ហើយលោកក៏មិនបានដឹងរឿងអ្វីច្រើនដែរទាក់ទងនិងរឿង ជឿថា មានវិញា្ញណនៅក្នុងសាលា ព្រោះតែសាលា Deerpark នេះមានអាយុកាល យូរណាស់មកហើយ ដែលដំណើរការចាប់តាំងពីឆ្នាំ ១៨២៨ រហូតមក ។
ប្រភពដដែលបានបញ្ជាក់ផងដែរថា ក្រៅពីមានសកម្មភាពដូចនៅក្នុងកាមេរ៉ាសុវត្ថិភាពនេះ ក៏មានមនុស្សមួយចំនួនរស់នៅក្បែរកន្លែងកើតហេតុ បានឮសំឡែងចម្លែកៗថែមទៀតផង ៕
សហការី KBN
ប្រភព៖ Dailymail

អត្ថបទទាក់ទង…

លោកអើយ! អ្នកណាយល់អារម្មណ៍ទៅ…រៀបចំស្លៀកពាក់ថ្ងៃមង្គល ស្រាប់តែគេថតបាន ស្រមោលអាថ៌កំបាំង ដ៏គួរឱ្យខ្លាចនៅពីក្រោយខ្នង (វីដេអូ)

ឡាវ៖ កាលពីពេលថ្មីៗនេះ មានអ្នកលេងហ្វេសប៊ុកជាច្រើននាក់ បានចែកចាយ រូបថតដ៏ព្រឺរោមមួយសន្លឹក ធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើល និងតក់ស្ដុតយ៉ាងខ្លាំង ។
តាមប្រភព័ត៌មាន បានឱ្យដឹងថា ហេតុការណ៍ខាងលើនេះ បានកើតឡើង នៅក្នុប្រទេសឡាវ ខណៈដែលមានកូនកូនក្រមុំម្នាក់ កំពុងតុបតែខ្លួនយ៉ាងស្រស់ស្អាត ជាមួយឈុតប្រពៃណីពណ៌ខៀវចាស់ ស្រាប់តែលេចរូបគួរឱ្យខ្លាចបំផុតមួយនៅក្នុងកញ្ចក់ទូក្រោយខ្នងរបស់នាង ។

យោងតាមរូបថតនេះទៀតសោត ត្រូវបានអ្នកលេងហ្វេសប៊ុកមួយចំនួន និយាយថា គ្រាន់តែជាស្រមោលរបស់កូនក្រមុំប៉ុនណោះ ចំណែកខ្លះទៀត បានប្រាប់ថា គេបានឃើញស្រមោលនោះ ស្ដែងៗផ្ទាល់ភ្នែកតែម្ដង ៕

ចង់ដឹងថា តើរូបថតនោះយ៉ាងណា សូមទស្សនាការបង្ហាញជូនខាងក្រោមនេះទាំងអស់គ្នា ៖
សហការី KBN

អត្ថបទទាក់ទង…

ខ្មោច??? ក្រុមការងារអង្គការ ចុះទៅថតផ្ទះចំណាស់ ដែលគេបោះបង់ចោល រាប់រយឆ្នាំមកហើយ ស្រាប់តែថតជាប់….

ប្រទេសថៃ៖ កាលពីថ្ងៃទី១ តុលា ២០១៧ នេះ នៅលើបណ្តាញសង្គមហ្វេសប៊ូកថៃ បានផ្ទុះនូវហេតុការណ៍មួយ ដែលធ្វើឲ្យមនុស្សជាច្រើន ខ្លះជឿ ខ្លះមិនជឿ ដោយបានឃើញរូបភាព ផ្ទះដ៏ចំណាស់មួយខ្នង ដែលគេបោះបង់ចោល ជាង១០០ឆ្នាំមកហើយ ស្ថិតនៅក្នុងខេត្ត ឡាំប៉ាង (Lampang) ។

ផ្ទះនោះមានកំពស់២ជាន់ កសាងនៅឆ្នាំ១៩០៥ ដែលមានទីតាំងស្ថិតនៅ ឃុំរឿងនឿរ ខេត្តឡាំប៉ាង ហើយនៅផ្ទះខាងលើនេះ ពុំមានមនុស្សរស់នៅនោះទេ ដោយឡែកផ្ទះនេះ មានឈ្មោះថា “ផ្ទះ Louise” ហើយមានសភាពទ្រុឌទ្រោមខ្លាំងគួរសមផងដែរ ។

បើតាមការសួរនាំ ពីមន្ត្រីអង្គការឧហ្សាហកម្មព្រៃឈើ បានបញ្ជូនក្រុមការងារឲ្យទៅពិនិត្យ មើលផ្ទះខាងលើនោះ ដើម្បីរក្សាផ្ទះនោះទុក ព្រោះតែវាមានអាយុច្រើន និងការកសាងបែបសម័យបុរាណ ប្លែកពុំដែលបានឃើញពីមុនឡើយ នៅក្នុងខេត្តឡាំប៉ាងនេះ ។

ក្រោយពីក្រុមការងារអង្គការ បានថតរូប និងវីដេអូទុករួចហើយ ស្រាប់តែពេល យករូបភាពមកពិនិត្យមើល ក៏ឃើញមានជាប់មនុស្សនៅឈរក្បែរបង្អួច នៅក្នុងផ្ទះដ៏ទ្រុឌទ្រោមនោះ ។

បើតាមការរៀបរាប់ ពីក្រុមការងារ ដែបានចុះទៅថតរូបផ្ទះនោះ បាននិយាយថា នៅពេលដែលពួកគាត់ចុះទៅ ហើយមុននិងថតរូបភាព គឺពុំមានមនុស្សណាម្នាក់ នៅក្នុងផ្ទះនោះឡើយ តែមិនដឹងជាយ៉ាងម៉េច ស្រាប់តែយករូបថតមកមើល ស្រាប់តែឃើញដួងវិញ្ញាណ អ្វីម្យ៉ាងនៅក្នុងផ្ទះនោះទៅវិញ ។

បើតាមការរៀបរាប់ ពីប្រជាពលរដ្ឋដែល រស់នៅក្នុងភូមិខាងលើ បានប្រាប់ថា នៅជុំវិញផ្ទះមួយខ្នងនេះ នៅមានផ្ទះជាច្រើនខ្នងទៀត ដែលគេទុកចោល ដើម្បីធ្វើឲ្យមានព្រលឹងខ្មោច ចូលទៅរស់នៅក្នុងផ្ទះនោះ ហើយក៏ធ្លាប់មាន មនុស្សជាច្រើននាក់ បានឃើញដួងវិញ្ញាណ ដូចរូបភាពខាងលើដែរ រហូតដល់អ្នកស្រុកនៅទីនោះ គិតថាវាជារឿងធម្មតាទៅហើយ ។

ខណៈពេលដែលរូបផ្ទះនេះ បានបង្ហោះ និងស៊ែរចែករំលែក នៅលើបណ្តាញសង្គមហ្វេសប៊ូក មានអ្នកខ្លះក៏ជឿ អ្នកខ្លះក៏មិនជឿ ទៅតាមការគិតរៀងៗខ្លួន តែក៏មានមតិមួយចំនួន បានសរសេរថា វាកើតចេញពីការ ស្រមើស្រមៃតែប៉ុណ្ណោះ នៅលើលោកនេះ គ្មានដួងវិញ្ញាណ ឬព្រលឹងខ្មោចអ្វីនោះឡើយ ៕

ចែករំលែក