ចែករំលែក

ភ្នំពេញ៖ បន្ទាប់ពីមានបណ្ដាអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក នាំគ្នាលើកឡើងពីនារីវ័យក្មេងម្នាក់ដែលមានមុខមាត់ស្រដៀងនឹងលោកជំទាវ ស្រីតូច ចំណាន ក្នុងរយៈពេលកន្លងនេះ កាន់តែធ្វើឱ្យមហាជនជាច្រើនចាប់អារម្មណ៍ទៅលើរឿងនេះកាន់តែខ្លាំង ។

យ៉ាងណាមិញ ខណៈរឿងនេះត្រូវបានគេយកទៅផ្សព្វផ្សាយជជែកតៗគ្នា គេឃើញក្នុងចំណោមនោះ ក៏មានមហាជនមួយចំនួនលើកឡើងថា នារីវ័យក្មេងឈ្មោះ ទេព ម៉ាយ៉ារ៉ែត ជាកញ្ញាឯកធម្មជាតិជាប់ចំណាត់ថ្នាក់ ជ័យលាភីលេខ ១ប្រចាំឆ្នាំ ២០១៧នេះ មិនដូចលោកជំទាវ ស្រីតូច ចំណាន នោះទេ គ្រាន់តែស្រដៀងបន្តិចបន្តួចប៉ុណ្ណោះ ។

ស្របពេលដែលរឿងមួយនេះកំពុងក្លាយជាប្រធានបទដ៏ក្ដៅមួយ ម្ចាស់សាម៉ីខ្លួន គឺលោកជំទាវស្រីតូច ចំណាន ស្រាប់តែព្រយលសម្ដីមួយឃ្លាលើទំព័រហ្វេសប៊ុកក្នុងន័យយល់ស្របថាមុខមាត់របស់កញ្ញាឯកធម្មជាតិ ២០១៧ ទេព ម៉ាយ៉ារ៉ែត ក៏មានមុខមាត់ស្រដៀងនឹងលោកជំទាវដែរ ។ «គាត់ពិតជាមានមុខមាត់ស្រដៀងខ្ញុំដែរតេី​ តែគាត់ក្មេងហេីយស្អាតជាងនាងខ្ញុំ» ៕

ព័ត៌មានទាក់ទង…

ទាំងស្អាត ឆ្លាត និងពូកែ…រកឯណាបាន? លោកជំទាវ ស្រីតូច ចំណាន ទើបទទួលពានរង្វាន់ ធុរកិច្ចអាស៊ានឆ្នាំ ២០១៧

ភរិយារ​បស់អ្ន​កឧ​កញ៉ា គិត ម៉េង គឺលោកជំទាវ ស្រីតូច ចំណាន ទើបតែទទួលបានពានរង្វាន់ «ធុរកិច្ចអាស៊ានឆ្នាំ ២០១៧ (ASEAN BUSINESS AWARD) កាលពីថ្ងៃទី ០៦ ខែសីហា ម្សិលមិញនេះ នៅប្រទេសហ្វីលីពិន ។

បើយោងតាមគណនីហ្វេសប៊ុករបស់ អគ្គនាយកទូរទស្សន៍ CNC បានបង្ហាញថា លោកជំទាវ ម៉ៅ ចំណាន ទទួលបានពានរង្វាន់ធុរកិច្ចអាស៊ាន (ASEAN BUSINESS AWARD) សម្រាប់ឆ្នាំ២០១៧ នេះ ពីប្រធានាធិបតីនៃប្រទេសហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌុយទែរតេ គឺជាពានដែលធនាគារឯកទេសវីងទទួលបានជោគជ័យអាជីវកម្មធំបំផុតក្នុងតំបន់អាស៊ាន ។
ក្នុងនោះក៏មានការលើកឡើងថា លោកជំទាវ ម៉ៅ ចំណាន ហៅ ស្រីតូច ចំណាន ជាស្រ្តីមួយរូបដែលទទួលបានភាពជោគជ័យទាំងជីវិតអាពាហ៍ពិពាហ៍ និង អាជីវកម្មដើរទន្ទឹមគ្នាផងដែរ ៕ Cake (សហការី KBN)

ចែករំលែក