ចែករំលែក

ចិន៖ មានអ្នកក្នុងបណ្ដាញសង្គមចិន ជាច្រើននាក់ បានដាក់ចិត្តចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយវីដេអូឃ្លីបខ្លីមួយ ដែលបង្ហាញពីទិដ្ឋភាពពិធីអាពាហ៍មួយ ដែលមើលតាមសកម្មភាពរបស់កូនកម្លោះហាក់ដូចជាមិនសូវសប្បាយចិត្តទាល់តែសោះ ។

យោងតាមវីដេអូឃ្លីប ដែលកំពុងក្លាយជាប្រធានបទរបស់អ្នកក្នុងបណ្ដាញសង្គមនេះ បានបង្ហាញឱ្យឃើញថា គូស្វាមីភរិយាថ្មីខាងលើនេះ មានរូបសម្បត្តិខុសគ្នាស្រឡះ សូម្បីតែវ័យ ពោលគឺភាគីខាងភរិយាមានរូបរាងមិនស្អាត (មើលក្នុងរូប) និងចាស់ ដោយឡែកខាងភាគីជាប្ដីវិញមានវ័យក្មេង និងស្អាតសង្ហា ដូចនេះហើយ ប្រហែលជាហេតុដែលធ្វើឱ្យគាត់មិនសប្បាយចិត្តនឹងពិធីអាពាហ៍របស់ខ្លួន ។

ជាមួយគ្នានេះ គេក៏បានឃើញដែរថា ថ្វីបើបុរសវ័យក្មេងខាងលើ មិនសូវសប្បាយចិត្តនឹងពិធីសិរីសួរស្ដីរបស់ខ្លួនពិតមែន តែក៏គាត់មិនបានប្រកែកមិនព្រមដែរ ព្រោះបើយោងតាមវីដេអូគឺភាគីជាប្រពន្ធរបស់គាត់មានទ្រព្យសម្បត្តិច្រើន សម្រាប់លួងលោមចិត្តគាត់ ដូចនេះហើយ ប្រហែលជាហេតុ ដែលអាចឱ្យគាត់ទ្រាំនឹងប្រពន្ធរបស់គាត់រូបនោះ ។

ចង់ដឹងថា តើពិធីអាពាហ៍ពិពាហ៍មួយនោះ ប្រព្រឹត្តទៅយ៉ាងណា សូមទស្សនាការបង្ហាញជូនខាងក្រោមនេះទាំងអស់គ្នា ៖
សហការី KBN
ប្រភព៖ thaiclipsnews

អត្ថបទទាក់ទង…

កូនក្រមុំដ៏ស្រស់ស្អាតអាយុ ២០ឆ្នាំ ទទួលមាសសុទ្ធ ២០គីឡូក្រាម ពីកូនកម្លោះអាយុ ៧០ឆ្នាំក្នុងថ្ងៃអាពាហ៍ពិពាហ៍ តែនាងនៅតែធ្វើមុខស្រងូតស្រងាត់ គួឲ្យអាណិត

មានអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកក្នុងប្រទេសឥណ្ឌូនេស៊ីជាច្រើន មានការចាប់ខ្លាំងទៅលើវីដេអូអាពាហ៍ពិពាហ៍គូស្នេហ៍ខុសវ័យ មួយគូ ដែលមានកូនក្រមុំជានារីស្រស់ស្អាត អាយុត្រឹម ២០ឆ្នាំ និងស្វាមីរបស់នាងមានអាយុ ៧០ឆ្នាំ ប៉ុន្តែគាត់ជាមហាសេដ្ឋីដ៏មានទ្រព្យសម្បត្តិស្ដុកស្ដម្ភម្នាក់ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នារីវ័យក្មេងខាងលើបានទទួលមាសសុទ្ធចំនួន ២០គីឡូក្រាម ពីស្វាមីវ័យចំណាស់របស់នាងក្នុងថ្ងៃអាពាហ៍ពិពាហ៍ ប៉ុន្តែទោះជាយ៉ាងណា បើយោងតាមវីដេអូឃ្លីបដែលបង្ហោះដោយគណនីហ្វេសប៊ុកមួយឈ្មោះ Wilma Germanes Costa បានបង្ហាញឲ្យឃើញអំពីទឹកមុខដ៏ស្រងូតស្រងាត់របស់កូនក្រមុំដែលហាក់បីជា នាងមិនពេញជាមួយកូនកម្លោះ ក៏ដូចជាកម្មពិធីអាពាហ៍ពិពាហ៍របស់នាង យ៉ាងដូច្នោះដែរ ។

ជាមួយគ្នានេះដែរ មានអ្នកនិយមលេងបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកជាច្រើននាក់ បានបង្ហាញអារម្មណ៍អាណិតដល់កូនក្រមុំស្រស់ស្អាតខាងលើ ដោយពួកគេម្នាក់ៗយល់ថា អាពាហ៍ពិពាហ៍មួយនេះគឺ មិនប្រាកដថា កូនក្រមុំពេញចិត្តនោះទេ ដោយពួកក្រុមមនុស្សទាំងនោះបានចោទសួរក្នុងប្រអប់បញ្ចេញមតិ(Comment) ថា «តើកូនក្រមុំម្នាក់នេះ ទទួលបានសុភមង្គលដោយវិធីណា?» ៕ ដែន KBN ប្រភព៖ ស្ដម

ទស្សនាវីដេអូឃ្លីបខាងក្រោម៖

ចែករំលែក