ចែករំលែក

ថៃ៖ កាលពីពេលថ្មីនេះ នៅក្នុងប្រទេសថៃមានពិធីបុណ្យប្រពៃណីមួយ ដែលជាពិធីបុណ្យរំឮកគុណដល់ ស្ដេចនាគក្បាល ៧ នៅក្នុងឱកាសចេញវស្សានេះ ហើយក្នុងឱកាសនោះដែរ មហាជនបានចាប់អារម្មណ៍ខ្លាំង ទៅលើតារាម៉ូដែលជើងចាស់ដ៏ល្បីល្បាញក្នុងអំឡុងឆ្នាំ ១៩៩២ ដោយបានចូលរួមសម្ដែង រួមជាមួយតារាសម្ដែងស្រីដ៏ល្បីល្បាញនាង Taew Natapohn (សម្ដែងក្នុងរឿង ព្រះម៉ែនាគី) ។

ប្រភពពីព័ត៌មានក្នុងស្រុករបស់ថៃ បានឱ្យដឹងថា ពីធីខាងលើនេះ ត្រូវបានប្រារព្ធឡើងក្នុងខេត្តណងខៃ ប្រទេសថៃ ដើម្បីរំឮកគុណដល់ស្ដេចនាគរាជដែលរស់នៅក្នុងទន្លេមេគង្គសព្វថ្ងៃ (ជំនឿថៃ) ដោយមានមនុស្សជាច្រើនចូលរួម ក្នុងនោះក៏មាន ពិធីរាំបើកឆាកដោយតារាស្រី Taew Natapohn ផងដែរ ។

ប្រភពបានឱ្យដឹងបន្ថែមថា ក្នុងនោះក៏មានក្រុមអ្នករាំរបាំចំនួនរហូតដល់ ២០០០នាក់ផងដែរ ដើម្បីរាំទ្វាយបារមីស្ដេចនាគក្បាល ៧ ។ សូមបញ្ជាក់ដែរថា ពិធីបុណ្យរំឮកគុណស្ដេចនាគនេះ ត្រូវបានប្រជាជនថៃ ប្រារព្ធឡើងជារៀងរាល់ឆ្នាំ ពោលគឺ ១ឆ្នាំម្ដង ៕
សហការី KBN
ប្រភព៖ khaosod





ចែករំលែក