ចែករំលែក

សិល្បៈ៖ អតីតតារាចម្រៀងស្រីរូបស្រស់ សាន ស្រីឡៃ ត្រូវស្វាមីបាញ់សម្លាប់កាលពីថ្ងៃទី ១៦ ខែតុលា កន្លងទៅថ្មីៗនេះ ដោយត្រូវមហាជនសង្ស័យថាមកពីភ្លើងប្រចណ្ឌ ។ ខណៈក្រុមគ្រួសារ ក៏ដូចជាអ្នកសិល្បៈកំពុងតែស្វះស្វែងប្រារព្ធពិធីបុណ្យសពឱ្យអតីតតារាចម្រៀងខាងលើ ស្រាប់តែអ្នកលេងហ្វេសប៊ុកជាច្រើន បានរំលេចការសង្ស័យដោយដាក់បន្ទុកទៅលើតារាសម្ដែង បញ្ញា សិទ្ធ ថាអ្នកទាំងពីរមានទំនាក់ទំនងស្នេហាជាមួយគ្នា ។

ដោយសារតែរឿងនេះកាន់តែមានការចែកចាយតៗគ្នានៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយមានការរិះគន់យ៉ាងចាស់ដៃផងនោះ តារាសម្ដែង បញ្ញា សិទ្ធ ក៏បានចេញវីដេអូបកស្រាយថាលោក និង សាន ស្រីឡៃ គ្រាន់តែរាប់អានគ្នាដូចបងប្អូនបង្កើតតែប៉ុណ្ណោះ ហើយមិនមែនតែចំពោះ សាន ស្រីឡៃ ម្នាក់ទេដែរលោកស្និទ្ធស្នាលជាមួយ តារាស្រីដទៃទៀតក៏បែបនេះដូចគ្នា ។

បញ្ញា សិទ្ធ សំណូរពរឱ្យមហាជនទាំងអស់ឈប់យល់ច្រឡំទៅលើទំនាក់ទំនងពួកគេទាំងពីរតទៅទៀត និង បញ្ឈប់រិះគន់ផ្ដេសផ្ដាសដើម្បីរក្សាកិត្តិយលមួយជូនដល់ សាន ស្រីឡៃ ក៏ដូចជារូបលោកផ្ទាល់ ។ ចង់ជ្រាបកាន់តែច្បាស់ថា បញ្ញា សិទ្ធ និយាយអ្វីខ្លះ សូមទស្សនាវីដេអូខាងក្រោម ៖ Cake KBN

null

ចែករំលែក