ចែករំលែក

ថៃ៖ ក្រុមប៉ូលិសខេត្តឈៀងម៉ៃ បានចុះទៅត្រួតពិនិត្យផ្ទះជនបរទេសម្នាក់ ដែលបានប្រពន្ធជាជនជាតិថៃ បន្ទាប់ពីមានសេចក្ដីរាយការពីសំណាក់ប្រជាពលរដ្ឋក្បែរខាងថា ផ្ទះខាងលើនេះ បានយកព្រះកេសព្រះពុទ្ធរូប ទៅដាក់នៅរបងផ្ទះ ដែលទង្វើនេះ ពិតជាហួសចិត្តបំផុត ។

បន្ទាប់ពីបានទៅដល់ផ្ទះខាងលើហើយ ប៉ូលិសបានសាកសួរទៅកាន់ជាងផ្ទះដែលកំពុងជួសជុល ហើយជាងក៏បានប្រាប់ឱ្យដឹងថា ផ្ទះនេះមានកម្ពស់ ១ជាន់ ជាកម្មសិទ្ធរបស់ប្ដីប្រពន្ធមួយគូ ដែលប្ដីជាជបបរទេស ចំណែកប្រពន្ធជាជនជាតិថៃមានឈ្មោះ Noun Chan ។

បន្ទាប់មកក្រុមប៉ូលិស ក៏បានចូលទៅមើលក្នុងផ្ទះ ដោយបានឃើញ ព្រះកេសព្រះពុទ្ធរូប ចំនួន ៣៦អង្គ ត្រូវបានគេដាក់នៅលើរបងផ្ទះ ដោយឡែក ១០០អង្គទៀត គឺដាក់នៅផ្ទាល់ដីតែម្ដង ដែលមើលទៅពិតជាស្រណោះខ្លាំងណាស់ សម្រាប់អ្នកកាន់ព្រះពុទ្ធសាសនា ។

តាមការបង្ហាញរបស់ក្រុមប៉ូលិស ទាហាន បានឱ្យដឹងថា សម្រាប់ ការតុបតែងផ្ទះដោយព្រះកេសព្រះពុទ្ធរូបដូចនេះ គឺជាទង្វើមិនសមរម្យឡើង ហើយនឹងអញ្ចើញម្ចាស់ផ្ទះទៅបំភ្លឺនៅស្នងការប៉ូលិសខេត្ត តែពេលនេះ គឺត្រូវតែបញ្ជាឱ្យម្ចាស់ផ្ទះ យកព្រះកេសព្រះពុទ្ធរូបទុកនៅកន្លែងសរម្យវិញសិន ។
ក្រោយចុះត្រួតពិនិត្យសមត្ថកិច្ច ក៏បានធ្វើសំណុំរឿង ដើម្បីឱ្យម្ចាស់ផ្ទះនាំយកព្រះកេសព្រះពុទ្ធរូប ទៅរក្សាទុកនៅវត្ត ដែលជាកន្លែងនៃព្រះពុទ្ធសាសនា ៕

សហការី KBN
ប្រភព៖ thairath

ចែករំលែក