ចែករំលែក

ភ្នំពេញ ៖ បុរសម្នាក់ ត្រូវបាននគរបាលឃាត់ខ្លួន បន្ទាប់ពីវិលត្រឡប់មកពីដើរលេងវិញ ហើយឃើញនារីម្នាក់ដេកលង់លក់ចំហរទ្វារ បានឱកាស ក៏ចូលទៅចាប់រំលោភ បានមួយភ្លែតបានសម្រេចរហូតដល់ទៅ ២ដង បង្កឱ្យនារីរងគ្រោះស្រែកផ្អើលអ្នកជិតខាង ព័ន្ធចាប់ខ្លួន ប្រគល់ឱ្យប៉ូលិស ចាត់ការតាមផ្លូវច្បាប់ កាលពីវេលាម៉ោង១និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅបន្ទប់ជួលលេខ១ ក្នុងភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។

ជនសង្ស័យឈ្មោះ ជីវ ធា ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរជាងជួសជុលរថយន្ត ស្នាក់នៅបន្ទប់ជួល លេខ៤ ផ្លូវលំ ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ មានស្រុកកំណើតភូមិ អូរអណ្តូង ឃុំភ្នំលាវទី១ ស្រុកកំពង់ត្រាច ខេត្តកំពត ។ ចំណែកនារីរងគ្រោះ ឈ្មោះ ថ គ ហ អាយុ ២២ឆ្នាំ មុខរបរ កម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួលលេខ១ ជាប់គ្នាជាមួយបន្ទប់ ជនសង្ស័យ ។

តាមសម្តីនារីរងគ្រោះ បានឱ្យដឹងថា មុនកើតហេតុ កាលពីវេលាម៉ោង៩យប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ ប្អូនប្រុសស្រី ២នាក់ បានសុំចេញទៅដើរលេងក្រៅ រួមជាមួយមិត្តភក្ដិ ផ្សេងទៀត ។ ក្រោយពីប្អូនៗចេញទៅបាត់ ខ្លួនដេកលេងលើកន្ទេលក្នុងបន្ទប់ ដោយហត់នឿយនឹងការងារពេក ក៏លង់លក់បាត់ទៅ ភ្លេចទាំងបិទ្វារ ដាក់គន្លឹះ ស្រាប់តែនៅវេលាម៉ោងខាងលើ ជនសង្ស័យ ដើរមកចូល ចាប់ខ្លួនសង្កត់ជាប់ សម្រាតខោ រំលោភ មួយភ្លែតបាន ២ដងបានសម្រេច ក្រោយមក ក៏រើបម្រាស រួចនាងបានរត់ចេញមកក្រៅបន្ទប់ ស្រែកផ្អើលអ្នកជិតខាង ធ្វើឱ្យជនសង្ស័យភ័យរត់គេច ចូលទៅសំងំ ក្នុងបន្ទប់លេខ៤របស់ខ្លួន ខ្ទាស់ទ្វារជាប់ ពេលនោះប្រជាពលរដ្ឋបាន ប្តឹងសមត្ថកិច្ច អាជ្ញាធរ មកហៅ និងនាំខ្លួនបុរសខាងលើ មកប៉ុស្តិ៍ប៉ូលិសដើម្បីសាកសួរ ។

តាមសម្តីបុរសល្មោភកាម តណ្ហាក្រាស់ បានសារភាពចំពោះមុខសមត្ថកិច្ចថា ខ្លួនពិតជា ចាប់រំលោភនារីរងគ្រោះ បានសម្រេច ២ដង ក្នុងរយៈពេលមួយភ្លែតពិតប្រាកដមែន ក្រោយពីរូបគេវិលមកពីដើរលេងវិញ ដើរកាត់មុខបន្ទប់នាង ឃើញចំ្ឭហរទ្វារ ក្រឡេកឃើញនាង ដេកទំនងពេក បានឱកាសចូលចាប់តែម្តង ។

នៅប៉ុស្តិ៍ប៉ូលីសនារីរងគ្រោះ ប្រកាន់នូវជំហរមួយ សូមឲ្យប៉ូលីសចាត់ការទៅតាមផ្លូវច្បាប់ និងដាក់គោលសំណូមពរមួយ នូវសំណងជម្ងឺចិត្តដល់រូបនាងចំនួន៥ពាន់ដុល្លាផងដែល ។
បច្ចុប្បន្នបុរសល្មោបកាមត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខរងចាំកសាងសុំនុំរឿងបន្តទៅសាលាដំបូងរាជធានីភ្នំពេញពេលក្រោយ។

ចែករំលែក