ចែករំលែក

សិល្បៈ៖ តារាសម្ដែង ម៉ាក សែនសូនីតា ហៅ តូតា កំពុងតែកាក់កប់ជាមួយអាជីវកម្មលក់គ្រឿងសមុទ្រតាមរយៈបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួនគួរឱ្យកត់សម្គាល់ តែទោះជាបែបនេះ ស្រីស្អាតរូបនេះ មិនបោះបង់ការងារសិល្បៈនោះទេ ។

ជាក់ស្ដែង ស្រីស្អាត តូតា ទើបតែបង្ហោះវីដេអូមួយ បង្កឱ្យមានការភ្ញាក់ផ្អើលខ្លាំងពីសំណាក់អ្នកគាំទ្រ ពិសេសអ្នកលេងហ្វេសប៊ុក ដោយសារតែក្នុងវីដេអូនោះ គេឃើញតារាស្រីដួងនេះ កំពុងឱបប្រលែងលេងជាមួយសត្វពស់ថ្លានមួយយ៉ាងធំ ។

បើទៅបីជា តូតា ព្យាយាមសម្ដែងឱ្យបានល្អត្រង់ឈុតឆាកនេះ ប៉ុន្ដែគ្រាន់តែក្រុមការងារចូលទៅដល់ភ្លាម នាងហាក់បង្ហាញអារម្មណ៍ញញើតញញើមយ៉ាងខ្លាំង ដែលប្រឡូកខ្លួនក្នុងការស្និទ្ធស្នាលជាមួយសត្វពស់ដ៏ធំនោះ ។ ចង់ដឹងច្បាស់ សូមទស្សនាវីដេអូខាងក្រោម ៖

ចែករំលែក